ភ្លៀងបានធ្លាក់ខ្លាំងក្នុងកំរិតពី១២០មីលីម៉ែត្រ ទៅដល់២៧៩មីលីម៉ែត្រ រយៈពេល៣ម៉ោង កាលពីយប់ថ្ងៃអង្គារម្សិលមិញនៅខេត្តព្រះសីហនុ ធ្វើឲ្យមានការជន់លិចរយៈពេលខ្លី និងឆក់យកជីវិតមនុស្សម្នាក់ទៅតាមទឹកហូរគួច។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងថាការជន់លិចក្រុងព្រះសីហនុដោយជំនន់ទឹកភ្លៀងនេះ មានរយៈពេលតែ៩០នាទីប៉ុណ្ណោះ ធៀបទៅនឹងរយៈពេល៧២ម៉ោងកាលពីឆ្នាំ២០១៩ អំឡុងពេលនោះ ប្រព័ន្ធអូ ប្រលាយ មិនទាន់បានស្តារ។ ទោះយ៉ាងណា តុល្យការនៃការខូចខាតសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅមិនទាន់មានការវាយតម្លៃនៅឡើយ។