ឆ្លើយតបនឹងការផ្សព្វផ្សាយមួយចំនួនថា មានការទារលុយក្រៅផ្លូវការពីសំណាក់សមត្ថកិច្ច ឬអ្នកចាក់វ៉ាក់សាំងនោះ លោក ឃួង ស្រេង បានប្រកាសដាច់ខាតថា មិនឲ្យមានករណីនេះកើតឡើងទេ។ ជាមួយនឹងការច្រានចោលករណីទារលុយម្នាក់២ម៉ឺនរៀលនៅសាលាបឋមសិក្សាស្ទឹងមានជ័យ និងករណីទារលុយ៤ម៉ឺនរៀលនៅស្តាតអូឡាំពិក អភិបាលរាជធានីភ្នំពេញ បានកោតសរសើរដល់សមត្ថកិច្ច និងក្រុមគ្រួពេទ្យថាបានធ្វើការងារនេះប្រកបដោយវិជ្ជាជីវៈ។ បើតាម លោក ឃួង ស្រេង អាជ្ញាធរកំពុងតែប្រយុទ្ធនឹងជំងឺកូវីដ១៩បំប្លែងថ្មីជាមួយនឹងការព្រួយបារម្ភ។ ដូច្នេះលោកអំពាវនាវឲ្យពលរដ្ឋចូលរួមការពារខ្លួនទាំងអស់គ្នា។