សាលាក្តីខ្មែរក្រហមនៅថ្ងៃនេះបានបើកសវនាការលើសំណុំរឿង០០២ វគ្គ០២ ដែលមានជនជាប់ចោទគឺលោក ខៀវ សំផន ។ ជាសវនាការទៅតាមបណ្តឹងសារទុក្ខរបស់មេធាវីការពារក្តី បន្ទាប់ពីសាលាដំបូងបានកាត់ទោសអតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យរូបនេះឲ្យជាប់ពន្ធនាគារមួយជីវិត កាលពីឆ្នាំ២០១៨ ក្រោមបទចោទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទល្មើសធ្ងន់ធ្ងរផ្សេងៗទៀត។ លោក នេត្រ ភក្ត្រា ជាភ្ញៀវប្រចាំថ្ងៃបានថ្លែងថា លោក ខៀវ សំផន នឹងឡើងថ្លែងការណ៍នៅថ្ងៃចុងក្រោយនៃសវនាការរបស់ខ្លួនដែលគ្រោងបិទបញ្ចប់នៅសប្តាហ៍នេះ។ ចំណែកសាលដីកាស្ថាពគ្រោងប្រកាសនៅត្រីមាសទី៤ឆ្នាំ២០២២។