ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកជិន ម៉ាលីន ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា។ ឆ្លើយតបទៅនឹងកង្វល់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធនឹងកាតព្វកិច្ចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជា លោកជិន ម៉ាលីន បានអះអាងថា កាតព្វកិច្ចទទួលការចាក់វ៉ាក់សាំងនេះមិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះឡើយ។ ផ្ទុយទៅវិញ លោកថា វាត្រូវបានធ្វើឡើងស្របទៅតាមច្បាប់ជាតិ និងច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិថែមទៀតផង ដើម្បីការពារពលរដ្ឋកម្ពុជាពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។