ក្រសួងទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែសីហា បានជជែកពិភាក្សាគ្នា លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិបានលើកឡើងថា លោកស្រីបានស្នើ រដ្ឋាភិបាល និងសមាជិកគណៈកម្មការទាំងអស់ គាំទ្រទៅលើផែនការ ដែលត្រូវបើកទទួលទេសចរណ៍សុវត្ថិភាពនៅក្នុងត្រីមាសទី៤ខាងមុខនេះ ព្រោះអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់មិនអាចរងចាំបន្តទៀតបានទេ។ វិស័យទេសចរណ៍ ដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០រហូតមកដល់បច្ចុប្បន្ននេះ។