ថ្មីៗនេះ មានគណបក្សនយោបាយថ្មីមួយចំនួនកំពុងរៀបចំបង្កើតឡើង ហើយក្នុងចំណោមនោះ គឺក៏មានការចេញពីក្រុមសមាជិកអតីតគណបក្សសង្រ្គោះជាតិដែរ។ មិនត្រឹមតែមានបក្សនយោបាយថ្មីនោះទេ តែបក្សថ្មីខ្លះក៏កំពុងគៀងគរគ្នា ចងក្រងជាកម្លាំងតែមួយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ចំពោះបញ្ហានេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនបារម្ភអ្វីបន្តិចសោះ។ លោកសុខ ឥសាន បានលើកឡើងថា ការបង្កើតគណបក្សនយោបាយថ្មីច្រើនជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែបក្សថ្មី និងការរួបរួមបក្សគ្នា មិនអាចក្លាយជាគូប្រជែងរបស់គណបក្សកាន់អំណាចបានឡើយ។