ពីទីក្រុងតូក្យូប្រទេសជប៉ុន ទីដែលកំពុងរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្ដៅ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលដឹកនាំក្រុមអត្តពលិកកម្ពុជាចូលរួមការប្រកួតនេះអះអាងថា គណៈប្រតិភូនិងអត្តពលិកកម្ពុជាទាំង៧រូបធានាបានសុវត្ថិភាព នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩។ តាមគម្រោងអត្តពលិកកម្ពុជាត្រៀមប្រកួតលើវិញ្ញាសារហែលទឹកនៅថ្ងៃទី៣០កក្ដដានេះ ហើយរត់ចម្ងាយនៅថ្ងៃទី១សីហា។ លោកវ៉ាត់ ចំរើន ឲ្យដឹងថា អត្តពលិកកម្ពុជាប្ដេជ្ញាខិតខំឲ្យអស់ពីលទ្ធភាពនៅក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣២នេះ។ បើតាមលោក វ៉ាត់ ចំរើន កិច្ចខិតប្រឹងប្រែងរបស់អត្តពលិកកម្ពុជាទាំង៣រូប ទោះជាមិនរំពឹងទទួលបានមេដាយ ក៏ធ្វើយ៉ាងណាបំបែកឯកកត្តកម្មយកឈ្នះខ្លួនឯងឲ្យបានលើវិញ្ញាសារហែលទឹកនិងរត់ចម្ងាយដែរ។