ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភូមា៖ អស់មេដឹកនាំ តើគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​ កំពុងរលត់ដូចភ្លើងទៀនឬ?


Listen Later

ជាង៣ឆ្នាំ​ បន្ទាប់ពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី គេសង្កេតឃើញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ របស់លោក​អ៊ុងសាន ស៊ូជី ហាក់កំពុងបាក់កម្លាំង រលាយ​សាបសូន្យ​ម្តងបន្តិច​ៗ។ លោកស្រីអ៊ុងសាន ស៊ូជី​ និងសមាជិក​ធំៗភាគច្រើន កំពុងជាប់នៅក្នុងឃុំ ខណៈមេដឹកនាំធំៗ ដែលមាន​វ័យចំណាស់របស់គណបក្សនេះ បាន​ស្លាប់ម្តងមួយៗ។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ បានធ្លាក់ចុះទន់ខ្សោយ​ គ្មានធនធានមនុស្ស​ ធ្វើ​ឲ្យ​ក្រុមយោធាមានសង្ឃឹមកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ដែលរបបសិកបានសន្យាថានឹងរៀបចំធ្វើនៅឆ្នាំ​ក្រោយ​។

នៅភូមា មនុស្សដែលជាសរសរគ្រិះនៃគណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (NLD) បើមិនជាប់ឃុំក៏ស្លាប់​ម្តង​មួយ​ៗ។ លោក ច មីនមូង មនុស្សដ៏សំខាន់ម្នាក់​ តាំងតែពីគណបក្សនេះ​បានកកើតដំបូង បាន​ស្លាប់កាលពីថ្ងៃចន្ទ ទី​៧តុលា ក្នុងជន្មាយុ​៧២ឆ្នាំ​ ដោយជំងឺ​មហារីកគ្រាប់ឈាម​។ មុននឹងស្លាប់ លោកម្នាក់នេះ​ធ្លាប់ត្រូវរបបសិកចាប់ដាក់ឃុំជាច្រើនលើក ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​។

កាលពីខែមិថុនាកន្លងទៅ មេដឹកនាំដ៏សំខាន់ម្នាក់ និងជាស្ថាបនិកមួយរូបនៃគណបក្ស​របស់​លោក​ស្រីអ៊ុងសាន ស៊ូជី ក៏​បាន​ស្លាប់​ដែរ គឺលោក ទិន អ៊ូ អាយុ​៩៧ឆ្នាំ​។ ក្រោយ​រដ្ឋប្រហារ​នៅឆ្នាំ​២០២១ គណបក្ស​​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់បានទទួលការគាំទ្រភ្លូកទឹកភ្លូកដី​ពីប្រជាជនភូមាក្នុងពេលបោះឆ្នោត ពេលនេះកំពុងតែ​រលត់អស់ពន្លឺសន្សឹមៗ ប្រៀបបីដូចជាពន្លឺ​ភ្លើងទៀនដែល​ឆេះ​អស់ ដោយសារតែអស់មេដឹកនាំ។

របបសិកភូមា មិនបានចាំទាល់តែគណបក្សនេះ​រលាយរលត់អស់នេះទេ គេបានប្រកាសកាលពីឆ្នាំទៅ រំលាយ​គណបក្ស​នេះ​​ចោល ក្រោមហេតុផលថា គណបក្សនេះ​មិន​គោរពលក្ខខណ្ឌ​ដែល​មានចែងក្នុង​ច្បាប់បោះឆ្នោត​។ លោក Htwe Htwe Thien សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ Curtin អូស្ត្រាលី បាន​លើកឡើងថា របបសិកភូមាកំពុងតែបោសសំអាតឆាកនយោបាយ​ ដើម្បីត្រៀមយកឈ្នះ​តែម្នាក់​ឯងដោយស្របច្បាប់​ នៅក្នុងការបោះឆ្នោត​ឆ្នាំ​២០២៥។ ខុសពី​សហរដ្ឋអាមេរិក ដែលចាត់ទុកការបោះឆ្នោតនេះជាឆាកល្ខោន ចិននិង​រុស្ស៊ីវិញ​​បាននាំគ្នា​ប្រកាសគាំទ្រ​ ​កលល្បិចរបស់របបសិកភូមា​នេះ​។

យោងតាមអ្នកវិភាគជាច្រើន ប្រសិន​បើការ​បោះឆ្នោត​ធ្វើទៅ​តាមក្រិត្យក្រមប្រជាធិបតេយ្យ វាប្រាកដណាស់ ដែល​គណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងឈ្នះ​គគ្រឹកគគ្រេង​។ សមាជិកម្នាក់​របស់​បក្សនេះ ដែលទើបតែត្រូវបាន​គេដោះលែងពីគុក បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា សមាជិកសមាជិការបស់​បក្ស​ កំពុងតែខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធ ប្រមូល​កម្លាំងឡើងវិញ បើទោះបីជា​ប្រឈមនឹងការធ្វើទុក្ខម្នេញ​ដ៏សម្បើម​ពីរបបសិកក៏ដោយ​។ ដោយ​សុំមិនបញ្ចេញឈ្មោះ សមាជិក​ម្នាក់ទៀត បានអះអាងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹង​ខំប្រឹងតស៊ូ​ ចូលរួមបោះឆ្នោត​ ដើម្បី​ប្រយុទ្ធតទល់នឹងរបបផ្តាច់ការយោធា​។

សូមរំលឹកថា គណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ បានចាប់បដិសន្ធិឡើងនៅ​ឆ្នាំ​១៩៨៨ បន្ទាប់ពី​របបសិកភូមា​កាន់អំណាចតាំងតែទសវត្សឆ្នាំ​១៩៦០មក បានបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ​ទៅលើចលនាបះបោរបស់ប្រជាជនភូមា​។ អស់រយៈពេលជាង​៣០​ឆ្នាំ ទង់ពណ៌ក្រហមមានរូបហង្សពណ៌មាសរបស់គណបក្សនេះ បានក្លាយជានិម្មិតរូបនៃ​ការតស៊ូនយោបាយ ដោយសន្តិវិធី ដើម្បីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ​ភូមា​។

ក្រោយរបត់នយោបាយ​បើកចំហរខ្លះៗ ចាប់ពីឆ្នាំ​២០១០ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ​បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី​ ចំនួន២លើក ឆ្នាំ២០១៥ និង​២០២០។ តែនៅថ្ងៃទៅ​១កុម្ភៈ២០២១ កងទ័ពភូមាដឹកនាំដោយ​លោក​មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​របស់​លោកស្រីអ៊ុងសាន ស៊ូជី និងចាប់​មនុស្ស​រាប់ពាន់នាក់ដាក់ឃុំ។ ប្រមាណ​៣ឆ្នាំជាង​មកនេះ ភូមាបានឈានធ្លាក់សឹងតែចូលក្នុងសង្គ្រាមស៊ីវីល ដោយសារតែ​ប្រជាជន​និងក្រុមកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បាន​បើកសមរភូមិប្រយុទ្ធជាមួយ​កងទ័ពជាតិ​។ នៅខែកក្កដា​ឆ្នាំ​២០២២ របបសិកភូមា បាន​ប្រហារជីវិតអ្នកទោស​ម្នាក់ ដែលជាសមាជិកសភាអតីតអ្នកចម្រៀងរ៉េប ដើម្បី​ជាការព្រមាន​គំរាម​ទៅ​ដល់​សំឡេងតវ៉ាប្រឆាំងទាំងអស់​។

លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យចាស់ជរា ៧៩ឆ្នាំទៅហើយនោះ ក៏មិនខុសពី​លោកអតីតប្រធានាធិបតី​​ Win Myint កំពុងស្ថិតនៅក្នុងឃុំ​ គ្មានសង្ឃឹមថាមានថ្ងៃចេញ​មានសេរីភាពឡើយ​។ តែទោះជាយ៉ាងណា ក្នុងទឹកចិត្ត​របស់​ប្រជាពលរដ្ឋភូមាទូទៅ​ គឺពួកគេនៅតែទន្ទឹងរងចាំ និង​ស្រលាញ់គាំទ្រលោកស្រី អ៊ុងសាន ស៊ូជីជានិច្ច​។ តែទន្ទឹមនឹងនេះ យុវជនភូមាមួយចំនួនធំ ដែលធ្លាប់ដើរតាម​គន្លង​នយោបាយ​អហិង្សារបស់​លោកស្រីអ៊ុងសាន ស៊ូជីនោះ ពេលនេះពួកគេ​បាន​ភាគច្រើនបានងាកទៅចាប់យកការតស៊ូ​ដោយ​ប្រើ​កម្លាំង ប្រើអាវុធ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ យ៉ាងណាមិញ “ក្រុមចលនា​ប្រជាការពារ” គឺជាក្រុម​ប្រដាប់អាវុធ​ ត្រូវបាន​បង្កើតឡើងដោយ​យុវជន​ភូមា សហការជាមួយកងកម្លាំងជនជាតិភាគតិចនៅតាមរដ្ឋនានា​​ នៅក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ​២០២១។

មិនត្រឹមប៉ុណ្ណោះទេ អតីតសមាជិក​សភាភូមាបានរួមកម្លាំង​គ្នា ប្រកាសបង្កើតរដុ្ឋភិបាល​ក្រៅផ្លូវការ​ ឈ្មោះថារដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ដែល​រហូតពេលនេះ គ្មាន​ប្រទេសណាទទួលស្គាល់ឡើយ​។ ក៏ប៉ុន្តែផ្អែកតាម​ប្រភពខ្លះស្និទ្ធនឹងគណបក្ស គឺរដ្ឋាភិបាល​ក្រៅផ្លូវការ​នេះ ចាប់ផ្តើមបែកបាក់គ្នាហើយ ដោយសារតែមានការខ្វែងគំនិតគ្នា រវាងអ្នកនយោបាយ​ដែលតស៊ូ​ក្នុងស្រុក និង​អ្នកដែលបាន​ភៀសខ្លួន​ទៅក្រៅប្រទេស​។

លោក David Mathieson អ្នកវិភាគឯករាជ្យ​ម្នាក់​បានលើកឡើងថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបាន​តស៊ូរស់មានកម្លាំង​មករហូត បើទោះបីរងនូវការធ្វើបាបកៀបសង្កត់ គំរាមសំឡុតយ៉ាង​ខ្លាំងដៃអស់រយៈពេលជាង​៣០ឆ្នាំពីសំណាក់ពួកកងទ័ព។​ ដូច្នេះ គ្មានហេតុផលអ្វីដែល​បក្សនេះ​នឹងត្រូវរលត់រលាយ​នោះឡើយ​។ តែទោះជាយ៉ាងនេះក្តី វាសនាអនាគតរបស់​បក្សនេះ ពឹងផ្អែកធំណាស់ទៅលើ​រូបលោក​ស្រីអ៊ុងសាន ស៊ូជី ដែល​សកម្មជន​ខានឃើញមុខយូរឆ្នាំមកហើយ ដោយសារ​តែ​លោកស្រីស្ថិតនៅក្នុងឃុំ។ ជាងនេះទៀត លោកស្រីអ៊ុងសាន ស៊ូជី ដែលមានអាយុ​៧៩ឆ្នាំទៅហើយ នៅ​មិនទាន់​បាន​តែងតែង​ ឬផ្ទេរតំណែងការងារ​ទៅ​ឲ្យ​មនុស្ស​ណាម្នាក់នៅឡើយទេ។ សំណួរចោទសួរថា តើអស់​ពីលោកស្រីអ៊ុងសាន ស៊ូជី តើគណបក្ស​សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងក្លាយ​ទៅជាយ៉ាងណា? តើអ្នកណា នឹង​មកដឹកនាំបក្ស​នេះ ​​ឲ្យ​មានឯកភាពជាធ្លុងមួយ​​ ដើម្បី​បន្តធ្វើជា​កម្លាំង​រួបរួមជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យនៅភូមា?

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

105 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

1 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

2 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners