១៤ មករា ១៩៨៥-១៤ មករា ២០២១ គឺជាគម្រប់ខួប៣៦នៃការឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីកម្ពុជារបស់លោកហ៊ុន សែន ដែលជាបច្ចុប្បន្ន គឺជាប្រធានគណបក្សប្រជាជនកម្ពុជា។ រដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាបានចាត់ទុកលោកហ៊ុន សែន ថាជានាយករដ្ឋមន្រ្តីកម្ពុជាដែលបានចាប់ផ្តើមកាន់ដំណែងក្នុងវ័យក្មេងបំផុតជាងគេ និងជានាយករដ្ឋមន្រ្តីក្នុងដំណែងយូរជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។ ដូច្នេះនៅក្នុងរយៈពេល៣៦ឆ្នាំកន្លងទៅនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា តើលោកហ៊ុន សែន បានបន្សល់ទុកនូវសមិទ្ធផលអ្វីខ្លះជូនដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ?