កម្ពុជាបានចាប់ផ្តើមផលិតប្រេងចេញពីអណ្តូងប្រេងទី១ នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។ អ្នកស្រាវជ្រាវផ្នែកសង្គម និងសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលប្រើប្រាស់ចំណូលដែលទទួលបានពីការបូមប្រេងឲ្យមានតម្លាភាពពោលគឺលៃលកធ្វើយ៉ាងណាកុំឲ្យពរជ័យក្លាយជាបណ្ដាសាដូចប្រទេសមួយចំនួននៅក្នុងពិភពលោក។ ស្របពេលដែលរដ្ឋាភិបាលអះអាងថា ចំណូលដែលកម្ពុជាទទួលបានពីការបូមប្រេងនឹងប្រើប្រាស់លើវិស័យអាទិភាពចំនួនពីរគឺវិស័យអប់រំ និងសុខាភិបាលនោះ អ្នកស្រាវជ្រាវផ្នែកសង្គមនិងសង្គមស៊ីវិលដដែលស្នើឲ្យរដ្ឋាភិបាលគិតគូលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ទៅជាមួយផង។ ហេតុអ្វី?