ក្រសួងកសិកម្ម កាលពីថ្ងៃទី១៨មីនា បានស្នើប្រមុខរដ្ឋាភិបាលអនុវត្តគោលការណ៍ឲ្យឈ្មួញនាំចូលត្រីពីក្រៅប្រទេសចំនួន៥០ភាគរយ ហើយពាក់កណ្តាលទៀតត្រូវទិញពីអ្នកចិញ្ចឹមត្រីក្នុងស្រុក។ សំណើរនេះធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានផ្អាកការនាំចូលត្រី៤ប្រភេទអស់រយៈពេលជិតមួយខែ ធ្វើឲ្យភាគីវៀតណាមតវ៉ា ហើយទីបំផុតនៅដើមខែកុម្ភៈកន្លងមក កម្ពុជាក៏អនុញ្ញាតឲ្យមានការនាំចូលឡើងវិញ។ យ៉ាងណាក៏ដោយ គោលការណ៍នាំចូលត្រី៥០ភាគរយនេះត្រូវបានសាទរពីភាគីពាក់ព័ន្ធ ប៉ុន្តែថាតើធ្វើដូចម្តេចដើម្បីអនុវត្តគោលការណ៍នេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព? នេះជាចំណោទដែលត្រូវបានពួកគេចោទឡើង?