នៅពេលដែលប្រជាជនកំពុងរងគ្រោះដោយសារទឹកជំនន់គេសង្កេតឃើញថា មានទាំងអ្នកនយោបាយនិងអ្នករកស៊ីធំៗបានចេញមុខជាបន្តបន្ទាប់ដើម្បីជួយសង្គ្រោះប្រជាជនតាមរយៈការចែកស្បៀងអាហារ។ នេះគឺជាសកម្មភាពមនុស្សធម៌ដែលបន្ថែមពីលើការជួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែករណីនៅខេត្តបន្ទាយមានជ័យអាជ្ញាធរឃុំមួយក្នុងស្រុកមង្គលបុរី មិនអនុញ្ញាតឲ្យលោក កឹម សុខា ជាប្រធានអតីតគណបក្សប្រឆាំង ចែកអំណោយដល់ប្រជាជនរងគ្រោះឡើយ ដោយអះអាងថា ជាន់កម្មវិធីគ្នាជាមួយនឹងក្រុមផ្សេងទៀត។ សម្រាប់អ្នកវិភាគ អ្នកនយោបាយគួរតែដោះអាវគណបក្សបក្សចេញ ហើយចុះជួយសង្គ្រោះប្រជាជនដោយគ្មានការរើសអើង។