វិបត្តិផ្លូវចិត្ត វិបត្តិហិរញ្ញវត្ថុ បោះបង់ចោលការសិក្សា ការរំលោភសេពសន្ថវៈជាដើមសុទ្ធសឹងជាបញ្ហាដែលកុមារកម្ពុជាកំពុងជួបប្រទះនៅអំឡុងពេលនៃវិបត្តិកូវីដ១៩។ នៅក្នុងឱកាសថ្ងៃទី១មិថុនានេះ ដែលទិវាកុមារអន្តរជាតិ អង្គការចំនួន៦ បានចេញបទវិចារណកថារួមនៅថ្ងៃទី៣១ឧសភាក្រោមចំណងជើងថា «ដល់ពេលត្រូវប្រគល់កុមារភាពឲ្យកុមារវិញហើយ»។ បើតាមក្រុមអង្គការទាំង៦ កុមារជាច្រើននៅកម្ពុជាចង់ឃើញការបើកសាលាឡើងវិញ បន្ទាប់មកគួរមានការធានាផ្នែកហិរញ្ញវត្ថុចំពោះគ្រួសារដែលងាយរងគ្រោះបំផុតដោយសារកូវីដ១៩ និងតម្រូវការចុងក្រោយគប្បីដោះស្រាយនូវផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ ដែលបានប៉ះទង្គិចលើសុខភាពផ្លូវចិត្តរបស់កូវីដ១៩។ គួរមានដំណោះស្រាយបែបណាសម្រាប់កុមារដែលកំពុងជួបបញ្ហានៅអំឡុងពេលវិបត្តិកូវីដ១៩?