នៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយនានា កាលពីថ្ងៃទី០៦ ខែកក្កដា តាមប្រព័ន្ធអនឡាញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងលើកសរសើដល់ការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន ដែលមានអាយុកាល១០០ឆ្នាំកន្លងទៅ។ ការរក្សាបាននូវស្ថេរភាពនយោបាយ ការចាត់ទុកសុភមង្គល វិបុលភាព និងសុខមាលភាពរបស់ប្រជាជនជាស្នូល នៅក្នុងការសម្រេចចិត្តនយោបាយធំៗ របស់បក្សកុម្មុយនីសចិន ត្រូវលោក ហ៊ុន សែន ចាត់ទុកថាជាគំរូដ៏ល្អ ដែលគណបក្សនយោបាយដទៃ គួររៀនសូត្រតាម។ ក៏ប៉ុន្តែចំណុចនេះ ត្រូវអ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជាមើលឃើញផ្សេងៗគ្នា។