ស្តូបមិត្តភាពកម្ពុជា-វៀតណាមទី២២ ត្រូវបានចាប់តផ្តើមសាងសង់ហើយនៅក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនជាមួយប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ គិតមកដល់ពេលនេះ ស្តូបមិត្តភាពកម្ពុជា-វៀតណាមចំនួន១៧នៅកម្ពុជាត្រូវបានសម្ពោធរួចរាល់ហើយ ខណៈស្តូបចំនួន៤ផ្សេងទៀតគ្រោងនឹងសម្ពោធនៅចុងឆ្នាំ២០២០នេះ។ តាមពិត ការសាងសង់ស្តូបមិត្តភាពនេះ មិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោល គឺកើតឡើងតាំងពីយូរមកហើយ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ការសាងសង់ស្តូបមិត្តភាពនេះ នៅតែក្លាយជាបញ្ហាចម្រូងចម្រាស និង ទទួលរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន ជាពិសេស គឺអតីតគណបក្សប្រឆាំង។ ហេតុអ្វីក៏ដូច្នេះ ?