ពលរដ្ឋយ៉ាងហោចណាស់ជាង៣០នាក់ស្លាប់ដោយសារករណីពុលស្រាសនិងស្រាថ្នាំនៅរវាងខែឧសភានិងខែមិថុនានេះ។ ក្នុងចំណោមអ្នកស្លាប់ទាំងជាង៣០នាក់នេះស្ថិតក្នុង ខេត្តកណ្ដាល ខេត្តកំពត និងខេត្តពោធិ៍សាត់។ បើតាមអាជ្ញាធរមូលដ្ឋានបានបង្ហាញមូលហេតុស្រដៀងគ្នាថា ករណីពលរដ្ឋពុលស្រាស និងស្រាថ្នាំដោយសារស្រាទាំងអស់នោះ មានជាតិមេតាណុលខ្ពស់ ហើយសិប្បកម្មផលិតស្រាមួយចំនួនគ្មានលិខិតអនុញ្ញាត្តពីក្រសួងជំនាញ។ ជាការកត់សម្គាល់ករណីពុលស្រានៅតាមមូលដ្ឋាននេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែដំណោះស្រាយដាក់ដូចគ្មានប្រសិទ្ធភាពសោះ។ សម្រាប់ក្រុមអង្គការសង្គមស៊ីវិលពួកគេយល់ឃើញថា ដើម្បីទប់ស្កាត់ករណីពុលស្រា កម្ពុជាពន្លឿនការចេញច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង។ ច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង បើតាមសង្គមស៊ីវិលបានជាប់គាំងនៅត្រឹមគណៈរដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៥មកម្លេះ។