ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានប្រកាសបើកឱកាសឱ្យអង្គការសង្គមស៊ីវិលនៅកម្ពុជាដាក់សំណើសិក្សាស្រាវជ្រាវស្តីពីកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស២៣តុលាមកកាន់ស្ថានទូតនៅមុនដាច់ខែមីនា។ គម្រោងសិក្សាស្រាវជ្រាវនេះ ស្ថានទូតអាមេរិកនឹងឧបត្ថម្ភជាទឹកប្រាក់ចន្លោះពី២ម៉ឺន៥ពាន់ដុល្លារដល់៣ម៉ឺនដុល្លារអាមេរិក។ ជាការកត់សម្គាល់ ការលើកទឹកចិត្តរបស់ស្ថានទូតអាមេរិកជំរុញឱ្យមានការសិក្សាស្រាវជ្រាវស្តីពីកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះ ធ្វើឡើងក្រោយពីបញ្ហាកិច្ចព្រមព្រៀងនេះនៅតែបន្តមានភាពចម្រូងចម្រាសនៅក្នុងសង្គមកម្ពុជា។ ដូច្នេះ តើហេតុអ្វីស្ថានទូតអាមេរិកចង់ឱ្យមានការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនេះនាពេលនេះ?