ក្រសួងមហាផ្ទៃបានបញ្ចេញរបាយការណ៍ចុងក្រោយកាលពីថ្ងៃទី១០កក្កដាឆ្នាំ២០២០អំពីចំនួនជនអន្តោប្រវេសន្តនៅកម្ពុជាដែលមានចំនួនសរុប ៨៩.៦៨៦នាក់ នៃចំនួន១១សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាមមានជាង៩០%ស្មើ៨៩.៤៧១នាក់។ ប៉ុន្តែក្រសួងបានកត់សំគាល់ថា ក្នុងចំណោមជនអន្តោប្រវេសន្តទាំងនោះ គឺមានអ្នកកាន់កាប់ឯកសារមិនប្រក្រតី រហូតដល់ ៣៧.៤៣៦ច្បាប់។ យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាមិនបានបណ្តេញចេញជនអន្តោប្រវេសន្តទាំងនោះទេ។ ផ្ទុយមកវិញបានសម្រួលឲ្យពួកគេទទួលបានឯកសារស្របច្បាប់មានសុពលភាព២ឆ្នាំម្តង។ ហេតុអ្វីបានជាកម្ពុជាមិនបណ្តេញជនអន្តោប្រវេសន្តដែលកាន់ឯកសារមិនប្រក្រតីទាំងនោះទៅស្រុកវិញ?