លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅក្នុងគេហដ្ឋានរបស់លោក កាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី ៣១ កក្កដា ក្រោមការចោទប្រកាន់ថា បានបំភ្លៃរឿងព្រំដែនកម្ពុជា-វៀតណាម។ ភ្លាមៗនេះ អតីតគណបក្សសង្គ្រោះជាតិ និងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមជាមួយយុវជន និងមេដឹកនាំសហជីពធំៗនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយទាមទារអោយរដ្ឋាភិបាលកម្ពុជាដោះលែងលោក រ៉ុង ឈុន អោយមានសេរីភាពឡើងវិញ។ យ៉ាងណាក៏ដោយ តើការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាការបំបិទមាត់សម្លេងប្រឆាំងមិនអោយរិះគន់លើរឿងព្រំដែនតទៅទៀតឬយ៉ាងណា?