នៅក្នុងឆមាសទី១ក្នុងឆ្នាំ២០២០នេះ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៥.៤៦៣ករណី គឺបានកើនឡើងចំនួន ១.២៨៨ករណី ស្មើនឹង៣០.៨៥% បើប្រៀបធៀបនឹងឆមាសទី១ក្នុងឆ្នាំ២០១៩។ សមត្ថកិច្ចកម្ពុជាក៏បានឃាត់ខ្លួនមនុស្សចំនួន១០.៨៧៧នាក់ គឺបានកើនឡើងចំនួន១.៩៦៦នាក់ ស្មើនឹង២២.០៦% ក្នុងនោះមានជនជាតិខ្មែរ១០.៧០០នាក់ និងជនបរទេស១៧៧នាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ បើតាមរបាយការណ៍ដដែល ការរឹបអូសគ្រឿងញៀនវិញ មានចំនួន២៦១គីឡូក្រាម គឺបានថយចុះ៨០គីឡូ ក្រាម ស្មើនឹង២៣,៤៣%។ តើកំណើននៃការបង្រ្កាបគ្រឿងញៀននេះ បង្ហាញពីប្រសិទ្ធភាព ឬអប្រសិទ្ធភាពការងាររបស់អាជ្ញាធរកម្ពុជា?