កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ថ្មី២៦ករណីទៀតកាលពីម្សិលមិញដែលជាការនាំពីក្រៅ។ នេះជាករណីនាំចូលក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន និងជាក្ដីកង្វល់របស់ប្រមុខរដ្ឋាភិបាលនិយាយដោយឡែកនិងជាកង្វល់របស់ពលរដ្ឋទូទៅនិយាយជារួម។ ផ្អាកកុំឲ្យមានការធ្វើដំណើរពីក្រៅចូលមកកម្ពុជា ជាអ្វីដែលអ្នកឃ្លាំមើល លើកជាយោបល់ទៅរដ្ឋាភិបាល និងក្រសួងសុខាភិបាលពិចារណាបិទការហោះហើរបណ្ដោះអាសន្ន។ ការធ្វើដូច្នេះគឺដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ ដូច្នេះរដ្ឋាភិបាលគួរពិចារណាផ្អាកកុំឲ្យមានការធ្វើដំណើរពីក្រៅចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការនាំចូលកូវីដ១៩?