នៅក្នុងពិធីប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩កាលពីព្រឹកថ្ងៃពុធ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា ចំនួនពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩ មិនមែនមានត្រឹមតែជាង៥៦ម៉ឺនគ្រួសារប៉ុណ្ណោះទេ គឺអាចនៅមានច្រើនជាងនេះ។ ដូច្នេះហើយ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រសួងផែនការបន្តធ្វើកិច្ចការកំណត់អត្តសញ្ញាណជនក្រីក្រទាំងនេះបន្ថែមទៀត ដើម្បីឱ្យពួកគេទទួលបានទឹកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ ដើម្បីកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩ឱ្យមានតម្លាភាព តើគេត្រូវធ្វើតាមវិធីសាស្រ្តណាខ្លះទើបប្រសើរ?