កម្មករ និយោជិត នៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ចំនួន ៥១៣រោងចក្រ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងខេត្តព្រះសីហនុចំនួនជាង២៧ម៉ឺននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភជំហានទី១ ពីរដ្ឋាភិបាលកម្ពុជា ដោយម្នាក់ៗទទួលបាន ១៦ម៉ឺនរៀល (៤០ដុល្លារ)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារកាលពីថ្ងៃអង្គារម្សិលមិញ។ ជុំវិញបញ្ហានេះ សង្គមស៊ីវិល និងមេដឹកនាំសហជីព បានសម្តែងនូវការសាទរ ក៏ប៉ុន្តែទទូចឲ្យរដ្ឋាភិបាលគិតគូរដល់កម្មករ និយោជិត នៃវិស័យផ្សេងៗទៀត ដែលពួកគេទទួលរងនូវការលំបាកបណ្តាលមកពីការរាត្បាតនៃជំងឺកូវីដ-១៩ នេះធ្ងន់ធ្ងរផងដែរ។