សេចក្តីសម្រេចដកការលើកលែងពន្ធ២០%តាមប្រព័ន្ធអនុគ្រោះពន្ធEBAរបស់គណៈកម្មការអឺរ៉ុបបានចូលជាធរមានហើយនៅថ្ងៃទី១២ ខែសីហាម្សិលមិញនេះ។ ក្រោយការចូលជាធរមាននេះ ទំនិញរបស់កម្ពុជា៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ នឹងត្រូវបង់ប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបបាន។ ការដកEBA២០%នេះ ជាជំហានដំបូងរបស់សហភាពអឺរ៉ុប តែអឺរ៉ុបក៏នៅតែបានបើកផ្លូវឱ្យកម្ពុជាអាចទទួលបានមកវិញដែរ បើសិនធ្វើតាមការតម្រូវរបស់អឺរ៉ុបនោះ។ តើកម្ពុជាគួរតែធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុបឫទេ? ហើយកម្ពុជាគួរតែធ្វើដូចម្តេចទៀត ដើម្បីធានាថា មិនរងវិធានការបន្ថែមពីសហភាពអឺរ៉ុប?