ក្រសួងទេសចរណ៍ បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីទទួលភ្ញៀវអន្តរជាតិត្រឡប់មកវិញ។ គោលការណ៍ធ្វើដំណើរដោយកន្លែងនេះ គឺកម្ពុជាទទួលតែភ្ញៀវទេសចរអន្តរជាតិ មកពីតំបន់ដែលគ្មានវីរុសកូវីដ១៩ មកកាន់តំបន់ដែលគ្មានវីរុសកូវីដ១៩ នៅកម្ពុជាដូចគ្នា។ យ៉ាងណាក៏ដោយគោលការណ៍នេះ នៅមិនដាក់ឲ្យអនុវត្តនៅឡើយទេ ដោយក្រសួងទេសចរណ៍ត្រូវពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាលជាមុនសិន។ ចំណែកអ្នកធ្វើការក្នុងវិស័យទេសចរណ៍មើលឃើញថា កម្ពុជាមានសង្ឃឹមតិចក្នុងការទាក់ទាញភ្ញៀវអន្តរជាតិតាមរយៈវិធានការនេះ បើក្រសួងមិនបង្ហាញភាពទាក់ទាញផ្សេងទៀ តអំពីគោលដៅទេសចរណ៍របស់កម្ពុជា។