ម្សិលមិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់GMACបានចេញសេចក្តីអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ដើម្បីអាចបន្តរស់បានទាំងអស់គ្នានៅក្នុងស្ថានភាពនៃការវាយលុកជាសាកលនៃជំងឺកូវីដ-១៩។ ក្នុងនោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានទទូចសុំឱ្យអ្នកបញ្ជាទិញទាំងអស់កុំបោះបង់កម្ពុជាតាមរយៈបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលបានចុះហត្ថលេខារួចរាល់ និង ទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា។ បើតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រសិនបើអ្នកបញ្ជាទិញមិនធ្វើតាមកិច្ចសន្យាទេនោះ វានឹងប៉ះពាល់ដំណើរការរោងចក្រកាត់ដេរ និងប៉ះពាល់ដល់ប្រាក់ខែរបស់កម្មករមិនខានឡើយ។ ចំពោះស្ថានភាពនេះ តើវិស័យកាត់ដេរគួរតែត្រូវបានដោះស្រាយបែបណា?