ដើម្បីអាចកាត់ផ្តាច់ការចម្លងកូវីដ១៩បន្តក្នុងសហគមន៍ សាលារាជធានីភ្នំពេញបានសម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នូវការលក់គ្រឿងស្រវឹង និងអាជីវកម្មអាហារភេសជ្ជៈគ្រប់ប្រភេទនៅក្នុងហាង លើកលែងតែវេចខ្ចប់តែប៉ុណ្ណោះ។ សហព័ន្ធសហជីពកម្មករក្នុងវិស័យម្ហូវអាហារ លើកឡើងថា កន្លងមក ម្ចាស់ភោជនីយដ្ឋានឬអាជីវកម្មនិងអ្នកធ្វើការក្នុងផ្នែកនេះ បានបាត់បង់ចំណូលមួយផ្នែកធំទៅហើយ បន្ថែមដោយវិធានថ្មីនេះ ជីវភាពពួកគេនឹងកាន់តែលំបាកមួយកម្រិតទៀត។ រីឯអ្នកសេដ្ឋកិច្ចវិញ ចំណាត់ការថ្មីនេះ មិនផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរនោះទេ ពោលគឺវាគ្រាន់តែជាផលប៉ះពាល់មួយផ្នែកតូចតែប៉ុណ្ណោះ។