ប្រមុខ រដ្ឋាភិបាលកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ បានដាក់ចេញនូវបទបញ្ជាមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តទៅរាជធានី ពីរាជធានីទៅខេត្ត និងពីខេត្តមួយទៅខេត្តមួយទៀត ដែលបទបញ្ជារនេះចាប់អនុវត្តរហូតដល់យប់ថ្ងៃទី១៦ខែមេសា។ ក្រោមហេតុផលការពារការឆ្លងរាលដាលជំងឺកូវីដ១៩ទៅដល់សហគមន៍ដូច្នេះ ត្រូវបានគេផ្តោតអារម្មណ៍ទៅលើកម្មករ និយោជិត នៃសហគ្រាស និងរោងចក្រកាត់ដេរនានា ដែលកម្មករ បានត្រៀមលក្ខណៈទៅចូលរួមបុណ្យចូលឆ្នាំខ្មែរ បើទោះណាជាសកម្មភាពផលិតកម្មត្រូវបានដាក់ឲ្យដំណើរការក៏ដោយ។
ជុំវិញបញ្ហាទប់ស្កាត់មិនឲ្យមានការចល័តពីរាជធានីទៅខេត្ត និងពីខេត្តទៅខេត្តដើម្បីការពារការឆ្លងកូវីដ១៩នៅពេលនេះ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករ បានលើកឡើងថា៖—