អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមកម្ពុជាបានសំដែងការព្រួយបារម្ភថា បញ្ហាបំណុលនឹងក្លាយជាវិបត្តិសង្គមមួយ បើរដ្ឋាភិបាលដោះស្រាយមិនទាន់ពេលវាលា។ ប្រមុខរដ្ឋាភិបាលកម្ពុជា កន្លងមកធ្លាប់បានអំពាវនាវទៅម្ចាស់បំណុល ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកលែងការប្រាក់ និងពន្យារពេលសងបំណុល សម្រាប់កម្មករក្នុងវិស័យកាត់ដេរ ដែលប្រឈមបាត់បង់ការងារធ្វើ ដោយសាររោងចក្របិទ ឬព្យួរ ដោយសារតែកង្វះវត្ថុធាតុដើមក្នុងការផលិតដែលបង្កឡើងដោយជំងឺកូវីដ១៩។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ដំណោះស្រាយគួរធ្វើឡើងជារួម នៅក្នុងអន្តរកាលនេះ។ តើហេតុអ្វី?