ម្សិលមិញ កម្ពុជាមានករណីស្លាប់ដោយសារតែជំងឺកូវីដ១៩ជាលើកដំបូងដែលជាជនជាតិកម្ពុជា។ ការស្លាប់នេះ ស្របពេលដែលអ្នកឆ្លងជំងឺកូវីដ១៩បានបន្តកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ គេនៅចាំថា កាលពីព្រឹត្តិការណ៍ចម្លងក្នុងសហគមន៍២៨វិច្ឆិកា ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចបង្ហាញអត្តសញ្ញាណ និងរូបភាពអ្នកដែលបានឆ្លងជំងឺកូវីដ១៩ជាសាធារណៈ។ ស្រាប់តែក្រោយមក ក្រសួងសុខាភិបាលបានដកចេញវិញ បន្ទាប់ពីរងការរិះគន់ពីអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ប៉ុន្តែទោះតិច ឬច្រើន វិធានការបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩នេះ បានចូលរួមចំណែកក្នុងការទប់ស្កាត់បានដោយជោគជ័យនូវព្រឹត្តិការណ៍២៨វិច្ឆិកា។ ងាកមកមើលស្ថានភាពនាពេលនេះវិញ តើគេគួរតែពិចារណាប្រើប្រាស់វិធានការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ជាថ្មីទៀតទេ ដើម្បីរួមចំណែកទប់ស្កាត់ព្រឹត្តិការណ៍២០កុម្ភៈនេះ?