មន្ត្រីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃអង្គារម្សិលមិញ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ក្រសួងមានការពិបាកក្នុងការគ្រប់គ្រងជនអនាថា អ្នកសុំទានជាដើម ដោយពួកគេមិនចង់រស់នៅក្នុងមណ្ឌលអប់រំ និងផ្តល់វិជ្ជាជីវៈនោះទេ។ បញ្ហានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានធ្វើការដោះស្រាយដែរ ដើម្បីកុំឲ្យមានការឆ្វេចឆ្វាចនៅតាមទីសាធារណៈ។ ជាមួយគ្នានេះ អ្នកឃ្លាំមើលសង្គមនានា ក៏បានលើកជាចំងល់ និងផ្តល់មតិដែរ ដោយមានការចោទសួរថា មូលហេតុអ្វីបានជាក្រុមជនអនាថា មិនអាចរស់នៅជាមួយនឹងបរិយាកាសក្នុងមណ្ឌលសង្គមកិច្ចបាន?