ការប្រមូលផ្ដុំនៅទីសាធារណៈកំពុងដើរផ្ទុយពីការអំពាវនាវរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាលសម្រាប់បង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ អំឡុងពេលឈប់សំរាកជាង១សប្ដាហ៍នេះ។ អ្នកឃ្លាំមើលសង្គមលើកឡើងថា ការអំពាវនាវឲ្យប្រជាពលរដ្ឋការពារកុំឲ្យឆ្លងវីរុសកូវីដ១៩លែងមានប្រសិទ្ធភាពហើយ ហើយជំនួសឲ្យការអំពាវនាវគួរតែប្រើចំណាត់ការវិញប្រសើរជាង។ តែយ៉ាងណាក៏ដោយមតិផ្សេងទៀតយល់ឃើញថា ប្រើចំណាត់ការហាក់ដូចជាមានលក្ខណៈចាប់បង្ខំពេក យកល្អរដ្ឋាភិបាលគួរចាត់ចែងឲ្យមន្ត្រីចុះចែកម៉ាសឬអាកុលជាសាធារណៈ។ តើរដ្ឋាភិបាលមានលទ្ធភាពចែកម៉ាសឬអាកុលជាសាធារណៈដែរទេ?