ការប្រៀបធៀបវិបត្តិកម្ពុជាក្នុងពេលអតីតកាល និងស្ថានការណ៍នៅអាហ្វហ្គានីស្ថានបច្ចុប្បន្ន កំពុងផុសផុលឡើងក្នុងផ្នត់គំនិតមនុស្សខ្មែរមួយចំនួនធំ។ កាលពី៤៦ឆ្នាំមុន! នៅក្នុងឆ្នាំ១៩៧៥ អាមេរិកបានបោះបង់ចោលវៀតណាមខាងត្បូង កម្ពុជា និងឡាវ នៅចំពោះមុខការមកដល់របស់ពួកវៀតកុង របស់ពួកខ្មែរក្រហម។ នៅអាហ្វហ្កានីស្ថាន ក្រុមឧទ្ទាមតាលីបង់ដែលត្រូវបានអាមេរិកទម្លាក់ពីអំណាចកាលពី២០ឆ្នាំមុនកំពុងត្រឡប់ទៅកាន់អំណាចជាថ្មីចាប់ពីពេលនេះតទៅ បន្ទាប់ពីអាមេរិកដកទ័ពយ៉ាងប្រញាប់ប្រញាល់ចេញពីអាហ្វហ្កានីស្ថាន។ បញ្ហានៅអាហ្វហ្គានីស្ថាននាពេលនេះគួរយកមកប្រៀបធៀបនឹងកម្ពុជាឆ្នាំ១៩៧៥ដែរទេ?