កម្មវិធីអនុគ្រោះពន្ធរបស់សហអាមេរិក GSP បានផុតសុពលភាពហើយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រោះតែសភាអាមេរិកមិនទាន់បានអនុម័តផ្តល់សុពលភាពជាថ្មី។ ក្នុងន័យនេះ គឺចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ រាល់ទំនិញកម្ពុជានាំទៅកាន់ទីផ្សារអាមេរិកជាប់ពន្ធទាំងអស់។ ការអស់សុពលភាពរបស់ GSP នេះ គឺស្របពេលដែលអាមេរិកបានក្លាយជាទីផ្សារនាំចេញទី១របស់កម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា បានរំពឹងទុកថា នៅក្នុងឆាំ្ន២០២១នេះ កម្ពុជានឹងនាំចេញទំនិញទៅកាន់អាមេរិកធំជាងមុនទៅទៀត។ ក៏ប៉ុន្តែជាមួយនឹងការអស់សុពលភាពនៃGSPនេះ តើវាអាចនឹងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកដែរទេ?