គណៈកម្មាធិការកិច្ចការបរទេស កាលពីថ្ងៃពុធសប្តាហ៍មុន បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់កម្ពុជា ដែលតំណាងរាស្ត្រសហរដ្ឋអាមេរិកចាត់ទុកថា បានធ្វើឲ្យខូចខាតនិងប៉ះពាល់លទ្ធិប្រជាធិបតេយ្យនិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ មែនទែនទៅនេះក៏មិនមែនជាលើកទី១ទេ ដែលសមាជិកសភាអាមេរិកបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង។ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ សេចក្តីព្រាងច្បាប់នេះត្រូវបានជាប់គាំងត្រឹមព្រឹទ្ធសភាអាមេរិកក្នុងរដ្ឋការរបស់លោកដូណាល់ត្រាំ។ ប្រសិនបើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាអនុម័ត តើនឹងជះឥទ្ធិពលកម្រិតណា?