ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន អាចមានពីរកម្រិត គឺកម្រិតធ្ងន់ និងកម្រិតស្រាល។ ប៉ុន្ដែបើតាមលោកឧបនាយករដ្ឋមន្ត្រី កម្ពុជា នៅមិនទាន់សម្រេចថា យកកម្រិតណាមួយច្បាស់លាស់នៅឡើយទេ គឺកំពុងសិក្សា។ យ៉ាងណាក៏ដោយ សម្រាប់អ្នកវិភាគ ការដាក់បំរាមដោយផ្នែក ឬ តាមតំបន់ អាចជាជម្រើសល្អរបស់កម្ពុជា ជាជាងការដាក់ប្រទេសទាំងមូលក្នុងភាពអាសន្ន។ តើហេតុអ្វី? ស្តាប់សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ