ម្សិលមិញ មេដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ បានបើកកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦ ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conference។ កិច្ចប្រជុំនេះ គឺវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំ។ កិច្ចប្រជុំបានពិភាក្សាគ្នាពីបញ្ហារីករាលដាល ការទប់ស្កាត់ និង ផលប៉ះពាល់មកលើសេដ្ឋកិច្ចដោយសារតែជំងឺកូវីដ-១៩។ ក្នុងនោះ នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យអាស៊ានគិតគូររៀបចំផែនការយុទ្ធសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅពេលដែលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ដូច្នេះ តើអាស៊ានគួររៀបចំផែនការបែបណា ដើម្បីស្ដារសេដ្ឋកិច្ចនាពេលខាងមុខ ក្រោយពីជំងឺកូវីដ-១៩ត្រូវបានបញ្ចប់នោះ?