ការកំណត់យកតួនាទីតែមួយរវាងអ្នករាជការសាធារណៈ និងប្រកបវិជ្ជាជីវៈជាមេធាវី ពីសំណាក់ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ ទទួលបានការស្វាគមន៍ពីអ្នកច្បាប់ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន។ ការកំណត់របស់ក្រសួងមហាផ្ទៃធ្វើឡើងបន្ទាប់ពីរកឃើញ មានមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខ្លះ ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧សីហា។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ក្រសួងដទៃគួរយកគំរូតាមក្រសួងមហាផ្ទៃដើម្បីជាផ្នែកមួយជួយលើកកម្ពស់វិស័យយុត្តិធម៌របស់កម្ពុជា។