ស្ថាប័នអន្តរជាតិ២ គឺមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានព្យាករពីស្ថានភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជាល្អខ្លាំងនៅក្នុងឆ្នាំ២០២១នេះ និងនៅឆ្នាំ២០២២ បើទោះបីកម្ពុជាកំពុងបន្តរងគ្រោះដោយសារតែជំងឺកូវីដ១៩ក្តី។ បើតាមស្ថាប័នអន្តរជាតិទាំង២នេះ កំណើនសេដ្ឋកិច្ចងើបឡើងវិញ គឺដោយសារតែសេដ្ឋកិច្ចនៅក្នុងតំបន់ពិភពលោក ជាពិសេស ប្រទេសធ្វើពាណិជ្ជកម្មជាមួយបានងើបឡើងវិញអស់ហើយ។ ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាវិញយល់ថា វាប្រហែលមិនអាចកើនឡើងដូចការព្យាករណ៍នោះទេ។ នេះ គឺព្រោះថា កម្ពុជាកំពុងរងវិបត្តិកូវីដ១៩នៅឡើយ ដែលធ្វើសកម្មភាពការងារ និងចង្វាក់ផលិតកម្មមួយចំនួនកំពុងជាប់គាំង។