កាលពីថ្ងៃទី៣១ ខែមីនា អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន ៣ រូប បានសម្តែងនូវកង្វល់លើច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។ ច្បាប់នេះ ត្រូវបានប្រកាសដាក់ឲ្យប្រើ នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២១ ខណៈដែលប្រទេសកម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវី១៩ ដែលមិនទាន់មានសញ្ញាថមថយ។ ជុំវិញការបារម្ភនេះ កម្ពុជាលើកឡើងថា ច្បាប់នេះបង្កើតឡើង ដើម្បីធានាសុខភាព និងអាយុជីវិតពលរដ្ឋ ពោលគឺមិនមែនការបង្កើត ដើម្បីកម្រិតសិទ្ធិសេរីភាពនោះទេ។