ដោយសារកូវីដ១៩ ប្រទេសជិតខាងមិនអាចផលិតបានច្រើន ធ្វើឲ្យតម្លៃផលិតផលកសិកម្មរបស់ខ្មែរមានទីផ្សារ។ តែជាមួយគ្នានេះ បញ្ហាទឹក និងទុន នៅតែជាបញ្ហាប្រឈមរបស់កម្ពុជា ដែលមិនអាចផ្គត់ផ្គង់បន្លែបានគ្រប់រដូវកាល។ នេះបើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៩ខែសីហា។ ចំពោះអ្នកជំនាញផ្នែកកសិកម្មវិញយល់ថា ស្ថាប័នពាក់ព័ន្ធគួរពួតដៃគ្នាដោះស្រាយបញ្ហា ទឹក ទុន ទីផ្សារ ដោយកុំទម្លាក់បន្ទុកទៅលើតែ ក្រសួងកសិកម្ម ដើម្បីបន្តនិរន្តភាពតម្លៃកសិផលក្រោយចប់កូវីដ១៩ឲ្យនៅដដែល។