ម្សិលមិញ ភាគីពាក់ព័ន្ធបានជជែកគ្នាពីការត្រៀមខ្លួនរបស់កម្ពុជា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងចិន ចូលជាធរមាននៅឆ្នាំ២០២១។ ដើម្បីទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្រសួងពាណិជ្ជកម្មបានអះអាងថា បានគិតគូរលើវិស័យអាទិភាពសំខាន់ៗមួយចំនួនរួមមានការពង្រឹងវិស័យកសិកម្ម ពង្រឹងការគ្រប់គ្រងពាណិជ្ជកម្មតាមអនឡាញ និងវិស័យកាត់ដេរជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចស្នើឲ្យរដ្ឋាភិបាលជ្រើសយកវិស័យកសិកម្មជាអាទិភាពជំនួសឲ្យវិស័យកាត់ដេរ ក្នុងការធ្វើពាណិជ្ជកម្មសេរីជាមួយចិន។ ហេតុអ្វីជ្រើសយកវិស័យកសិកម្ម ?