លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានសម្រេចកាត់ប្រាក់បៀវត្សរ៍របស់លោកទាំងអស់ រយៈពេល៧ខែលើកទី២ ទៅឲ្យក្រសួងសុខាភិបាល ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយគិតចាប់តាំងពីខែកុម្ភៈទៅ។ ភា្លមៗ គេឃើញមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីថ្នាក់មធ្យម រហូតដល់មន្ត្រីថ្នាក់ក្រោម បានប្រកាសជាបន្តបន្ទាប់កាត់ប្រាក់បៀវត្សរ៍របស់ពួកគេផងដែរ ដើម្បីចូលរួមក្នុងសកម្មភាពនេះ។ ការស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែចាប់ពីថ្នាក់ដឹកនាំកំពូលរហូតដល់មន្ត្រី ឬក៏ការបរិច្ចាគថវិកាសប្បរសនានាត្រូវទទួលបានការសាទរ ខណៈដែលមានការលើកឡើងទន្ទឹមគ្នាដែរថា ដំណោះស្រាយប្រយុទ្ធប្រឆាំងកូវីដ១៩នៅប្រទេសខ្លះ គឺរដ្ឋគេជាអ្នករ៉ាប់រ៉ងថវិកាទាំងស្រុង។