នៅទីបំផុតផែនការធ្វើមាតុភូមិនិវត្តន៍របស់អ្នកនយោបាយបក្សប្រឆាំងនៅក្រៅប្រទេសត្រូវបានខកខានម្តងទៀតនៅថ្ងៃទី១៦មករា២០២១។ ការបរាជ័យនេះ ត្រូវបានលោកស្រី មូរ សុខហួរ ទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលកម្ពុជា ដែលមោឃៈភាពលិខិតឆ្លងដែន និងមិនផ្តល់ទិដ្ឋាការដល់ពួកគេ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា ការមិនផ្តល់ទិដ្ឋាការឲ្យអ្នកនយោបាយទាំងនេះ គឺអនុវត្តទៅតាមនីតិវិធីរបស់តុលាការ។ សម្រាប់អ្នកវិភាគ បានហៅការបរាជ័យជាលើកទី២នៃការវិលចូលស្រុករបស់អ្នកនយោបាយបក្សប្រឆាំងនៅពេលនេះថា ជានយោបាយ «ឆ្មាចាប់កណ្តុរ»រវាងអ្នកកាន់អំណាចនិងអ្នកប្រឆាំង ដែលធ្វើឲ្យពលរដ្ឋធុញទ្រាន់។