ជាថ្មីម្តងទៀត រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ បានស្នើឲ្យមន្ត្រីរបស់លោក បន្តជំហរររឹតបន្តឹងចាប់ឃាត់រថយន្តដឹកទំនិញធំៗ ដែលដឹកលើសទំងន់ចាប់ពី២០%ឡើងទៅ ដោយត្រូវឃាត់ទុករយៈពេល១ឆ្នាំ។ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួម រក្សាយានយន្តល្មើសឲ្យបានត្រឹមត្រូវ និងមិនត្រូវដោះលែងជាដាច់ខាត ដែលនេះជាវិធានការមួយ ដើម្បីការពារផ្លូវឲ្យបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ក៏មានការត្អូញត្អែរពីអ្នកប្រកបរបរដឹកជញ្ជូនមួយចំនួនដែរថា ពួកគេប្រឈមនឹងសឹងឡើងថ្លៃ ការដឹកជញ្ជូនផ្លូវឆ្ងាយច្រើនជើង ដោយមិនបានចំណេញ ជាហេតុធ្វើឲ្យមានការច្នៃប្រឌិតរថយន្តដើម្បីទំនិញឲ្យបានច្រើនក្នុង១ជើងៗ។