ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ជាថ្មីម្តងទៀតថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទាំង២កំរិត គឺការប្រលងឌីប្លូម និងប្រលងបាក់ឌុប នឹងត្រូវធ្វើឡើងដូចការគ្រោងទុក នៅចុងខែវិច្ឆិកានេះ និងចុងខែធ្នូខាងមុខ។ អ្វីដែលជាការកត់សម្គាល់គឺរដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងតាមរយៈសន្និសីទកាសែតថា ការប្រលងនឹងធ្វើឡើងដោយផ្តោតសំខាន់ទៅលើគុណភាព ដូចជាការប្រលងសញ្ញាបត្រមុនៗដែរ បើទោះណាជាឆ្នាំនេះ មានបញ្ហាកូវីដកើតឡើងក៏ដោយ។ តើវាអាចជាការរើសអើងទេ ប្រសិនបើការប្រលងសញ្ញាបត្រមធ្យមសិក្សាទាំង២កំរិត នៅឆ្នាំនេះមានការបន្ថយការរឹតបន្តឹងនោះ?