អស់រយៈពេលជាង១ឆ្នាំហើយ ដែលជំងឺកូវីដ-១៩ បានបន្តរាតត្បាតពិភពលោក ក៏ដូចជាកម្ពុជា។ ឆ្លើយតបនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមដ៏ប្រល័យនេះ រដ្ឋាភិបាលកម្ពុជា បានមានចំណាត់ការជាច្រើនរូបភាពដើម្បីការពារ និងកាត់ផ្តាច់ឬសគល់នៃការចម្លង។ ជាមួយគ្នានេះ គណបក្សនយោបាយក្រៅរដ្ឋាភិបាល ក៏ដូចជាអ្នកតាមដានសង្គមនានា ក៏បានមើលឃើញពីចំណុចវិជ្ជមានផងដែរ ដោយទទួលស្គាល់ថារដ្ឋាភិបាលកម្ពុជាពិតជាបានប្រឹងប្រែងយ៉ាងខ្លាំងកា្លនៅក្នុងរឿងនេះ។ ក៏ប៉ុន្តែមានចំណុចមួយចំនួន ក៏ត្រូវរងការរិះគន់ផងដែរ ខណៈមន្ត្រីជាន់ខ្ពស់យល់ថារដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ជុំវិញការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។