ម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រតិកម្មខ្លាំងៗជាថ្មីចំពោះការចោទប្រកាន់ដែលថា បានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានកងទ័ពនៅលើទឹកដីកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានសម្តែងនូវការធុញទ្រាន់ចំពោះការចោទប្រកាន់មកលើកម្ពុជាដ ដែលៗបែបនេះ និងបានជំរុញឱ្យរកភស្តុតាងមកបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហាមូលដ្ឋានកងទ័ពចិន។ ជាមួយគ្នានេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានទាញភ្ជាប់បញ្ហានេះទៅនឹងបញ្ហាការទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដើម្បីប្រឆាំងទៅនឹងពួកយៀកកុងកាលពីអតីតកាល។ ដូច្នេះ តើបញ្ហាមូលដ្ឋានកងទ័ពចិននេះ អាចនាំឱ្យកម្ពុជាជួបបញ្ហាដូចនៅក្នុងអតីតកាលដែរឬទេ?