សេចក្តីសម្រេចបិទព្រំដែនកម្ពុជា-ថៃបានផុតកំណត់ហើយកាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញនេះ មានន័យថា ជាគោលការណ៍ គឺពលករខ្មែរដែលនៅជាប់កកកុញនៅតាមព្រំដែនក្នុងទឹកដីថៃ អាចចូលមកប្រទេសកម្ពុជាវិញបានហើយ។ អង្គការសង្គមស៊ីវិលដែលតាមដានយ៉ាងដិតដល់លើបញ្ហានេះ បានលើកឡើងថា ការបើកព្រំដែនជាមួយថៃឡើងវិញ គឺជាជម្រើសដ៏ល្អសម្រាប់ពលករខ្មែរជាប់នៅប្រទេសថៃ។ ប៉ុន្តែ ពួកគេក៏បានឱ្យយោបល់ថា អាជ្ញាធរកម្ពុជាត្រូវតែមានវិធានការច្បាស់លាស់ចំពោះពលករខ្មែរដែលនឹងចូលមកប្រទេសកំណើតវិញនេះ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការនាំចូលវីរុសកូវីដ១៩ ជាពិសេ គឺវីរុសបំប្លែងខ្លួនថ្មី ដែលតា។