សង្គមស៊ីវិលមើលឃើញប្រសិទ្ធិភាពតិចតួចបំផុត ពីប្រសិទ្ធិភាពនៃការកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជាតាមរយៈការប្ដូរសារព្រមានលើកញ្ចប់បារីរៀងរាល់ពីរឆ្នាំម្ដង។ ជំនួសឲ្យផលប៉ះពាល់រយៈពេលយូរដែលបណ្ដាលមកពីថ្នាំជក់ សង្គមស៊ីវិលដដែលលើកជាយោបល់ថា រដ្ឋាភិបាលគួរការបង្ហាញសារព្រមានពីផលប៉ះពាល់នៅចំពោះមុខដូចជា«ការជក់បារីបង្កើនឲ្យមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ១៩»ទំនងជាមានប្រសិទ្ធិភាពខ្ពស់ជាង នៅក្នុងការបន្ថយអត្រាអ្នកស្លាប់ដែលបណ្ដាលមកពីការជក់បារី។ តាមអ្នកជំនាញក្នុងមួយឆ្នាំៗ កម្ពុជាមានអ្នកស្លាប់ដោយការប្រើប្រាស់ថ្នាំជក់១ម៉ឺន៥ពាន់នាក់ក្នុងចំណោមអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ២ម៉ឺននាក់ក្នុងមួយឆ្នាំ។ តាមគម្រោងកម្ពុជាត្រៀមប្ដូរសារព្រមានថ្មីលើកញ្ចប់បារីនៅថ្ងៃទី១សីហាខាងមុខនេះក្រោមចំណងជើងថា«ជក់បារីនាំឲ្យមានជំងឺហើមសួតនិងជក់បារីនាំឲ្យមានជំងឺបេះដូង»។